Impermanence, toukkham, śamatha.អនិច្ចំ, ទុក្ខំ, អនត្តា






 1. Impermanence, toukkham, śamatha
Turns out that things are not regular, of course, not only the lives of people, animals or plants, okay even electronic manner.

Mexico offered to the workplace to the kitchen, bread starter water. Ready to withdraw to the respondent bit 01 ... suddenly speechless !!! Uh-oh! Why dont dark? Click the button, battery and click the button to open again.

Wow start and, on oxygen, do CPR, however, does not happen. Forensic finally came out, my poor little donkey away quietly even chhngiem not.
   អនិច្ចំ, ទុក្ខំ, អនត្តា
ប្រែ​ថា អ្វីៗ​មិន​ទៀងទាត់, ពិតមែនហើយ មិនមែន​តែជីវិត​មនុស្ស សត្វ ឬ រុក្ខជាតិអីទេ សូម្បី​តែ​គ្រឿងអេឡិចត្រូនិចក៏ដូច្នោះ ។

ថ្ងៃម៉ិញ សុខចិត្ត​នៅកន្លែងធ្វើការ មិន​ទៅផ្ទះបាយ, ទិញនំប៉័ង ក្លែមទឹកសុទ្ធ ។ រួចរាល់​ដក​ទូរស័ព្ទ​ថា​ចង់​ចុច​តេរទៅរកក្លើបន្តិច «01…» ស្រាប់​តែ​ឈឹង!!! អុញ! ម៉េចក៏ងងឹត​ឈឹង​ចឹង? ចុច​ប៊ូតុង​បើក​ក៏​មិនចេញ, ដោះថ្មរចេញ ហើយ​ចុច​ប៊ូតុង​បើក​ម្តង​ទៀត​ក៏មិនចេញ ។

អីយ៉ាស់​ចាប់​ផ្តើម​ភ័យហើយតើ, ដាក់អុកស៊ីសែន, ធ្វើចលនាបេះដូង យ៉ាងណាក៏មិន​កើត ។ ទីបំផុត​កោសល្យ​វិច្ច័យ​ក៏ចេញ​មក,  អា​ «កំសត់​» របស់​ខ្ញុំ​បាន​លារចាកលោក​យ៉ាង​ស្ងាត់ស្ងៀម សូម្បី​តែ​ឆ្ងៀម​ក៏​អត់​មាន​ផង ។